គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
28-08-2025

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី៣ (The 3rd Joint Coordinating Committee Meeting) នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី៣ (The 3rd Joint Coordinating Committee Meeting) នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៤០នាក់។

កិច្ចប្រជុំនេះបានលើកយកអំពីវឌ្ឍនភាពរបស់គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលទទួលបានជំនួយបច្ចេកទេសតាមរយៈ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ដើម្បីទទួលបានធាតុចូល និងអនុសាសន៍បន្ថែមទៀតពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីឱ្យការអនុវត្តគម្រោងទទួលបានលទ្ធផលដូចដែលបានគ្រោងទុក។